khmer eng
  • ឯកឧត្តម សាន់ ឡាទីន អញ្ជើញចុះសួរសុខទុក្ខ និងសំណេះសំណាលជាមួយក្រុមគ្រួសារសពលោកអនុសេនីយ៍ឯក ប្រាក់ ពិសិទ្ធ ដែលបានពលីក្នុងសមរភូមិ
     
    ចែករំលែក ៖

    នារសៀលថ្ងៃអាទិត្យទី១០ ខែសីហា ឆ្នាំ២០២៥ ឯកឧត្តម សាន់ ឡាទីន សមាជិកក្រុមសមាជិកព្រឹទ្ធសភាប្រចាំភូមិភាគទី៨ និងជាអ៉ីម៉ាំខេត្តក្រចេះ បានអញ្ជើញដឹកនាំក្រុមការងារគណៈអ៉ីម៉ាំខេត្ត ចុះសួរសុខទុក្ខ និងសំណេះសំណាលជាមួយក្រុមគ្រួសារសពលោកអនុសេនីយ៍ឯក ប្រាក់ ពិសិទ្ធ នៃកងពលតូចអន្តរាគមន៍លេខ៨ កងពលធំអន្តរាគមន៍លេខ៣ នៃកងទ័ពជើងគោក ដែលបានពលីក្នុងសមរភូមិ។
    នាឱកាសដ៏ក្រៀមក្រំនេះ ឯកឧត្តម និងក្នុងនាមប្រធានគណៈអ៉ីម៉ាំខេត្តក្រចេះ ក៏បាននាំយកថវិកាសាសនិកអ៉ិស្លាមខេត្តក្រចេះចំនួន ៣,០៨៥,០០០រៀល និងគ្រឿងឧបភោគបរិភោបមួយចំនួនទៀត ប្រគល់ជូនក្រុមគួសារសព ដែលស្ថិតក្នុងភូមិឈើទាលភ្លោះ ឃុំព្រែកសាម៉ាន់ ស្រុកឆ្លង ខេត្តក្រចេះ។ទន្ទឹមនឹងនេះ ឯកឧត្តមបានចូលរួមមរណទុក្ខជាមួយក្រុមគ្រួសារសព ព្រមទាំងយុទ្ធមិត្ត នៃអង្គភាពដែលបានបាត់បង់ស្វាមី ឪពុក សាច់ញាតិ ក៏ដូចជាយុទ្ធមិត្តជាទីគោរពស្រលាញ់ក្នុងពេលនេះ។

    ប្រភព៖ ការិយាល័យអមក្រុមសមាជិកព្រឹទ្ធសភាប្រចាំភូមិភាគទី៨


    អត្ថបទពាក់ព័ន្ធ
       អត្ថបទថ្មី
    thumbnail
     
    ក្រុមសមាជិកព្រឹទ្ធសភាក្រុមទី២ ប្រជុំពិនិត្យពិភាក្សា និងត្រៀមមានយោបល់ លើសេចក្តីព្រាងច្បាប់ចំនួន៣
    thumbnail
     
    ក្រុមសមាជិកព្រឹទ្ធសភាប្រចាំភូមិភាគទី៤ ប្រជុំពិនិត្យផែនការប្រតិបត្តិឆ្នាំ២០២៦
    thumbnail
     
    លោកជំទាវ កង សៅរ៍ធន អញ្ជើញចុះពិនិត្យវឌ្ឍនភាពនៃការជីកស្តារស្រះទឹកទន្លេនាម នៅឃុំចំប៉ី ស្រុកអង្គរជ័យ ខេត្តកំពត
    thumbnail
     
    គណៈកម្មការទី៥ព្រឹទ្ធសភា ប្រជុំជាមួយតំណាងរាជរដ្ឋាភិបាល ដើម្បីពិនិត្យសិក្សាលើសេចក្តីព្រាងច្បាប់ពាក់ព័ន្ធនឹងការយកពន្ធត្រួតគ្នា
    thumbnail
     
    គណៈកម្មការទី២ព្រឹទ្ធសភាប្រជុំជាមួយតំណាងរាជរដ្ឋាភិបាល ដើម្បីពិនិត្យសិក្សាលើសេចក្តីព្រាងច្បាប់ពាក់ព័ន្ធនឹងថវិកាជាតិ